ដំណឹង និងព្រឹត្តិការណ៏
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃ កសហវ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានអញ្ជើញចូលរួមជាគណៈអធិតីក្នុងពិធីផ្សព្វផ្សាយ និងកិច្ចសន្ទនាលើលទ្ធផលនៃការអង្កេតលើការបើកចំហថវិកា (Open Budget Survey-OBS) ឆ្នាំ២០២៣ របស់កម្ពុជា ដែលបានសហការរៀបចំដោយប្រតិភូតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU Delegation to Cambodia), វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia) និងអង្គការភាពជាដៃគូថវិកាអន្តរជាតិ (International Budget Partnership-IBP)។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើនិន្នាការនៃលទ្ធផល OBS ឆ្នាំ២០២៣ ទាំងក្នុងកម្រិតសកល តំបន់ និងសម្រាប់កម្ពុជា និងពិភាក្សាលើកាលានុវត្តភាពក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាពថវិកានៅកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញត្តិរួមមានរដ្ឋសភា និងព្រឹទ្ធសភា, តំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងសារព័ត៌មាន សរុបចំនួនប្រមាណ ១៣០ រូប។ សន្ទស្សន៍ពិន្ទុ OBS ឆ្នាំ២០២៣ របស់កម្ពុជា ត្រូវបានផ្សព្វផ្សាយជាផ្លូវការដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដែលពិន្ទុនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនឡើងចំនួន ១០ ពិន្ទុ ពី ៣៣ពិន្ទុ ក្នុងឆ្នាំ២០២១ ដល់ ៤៣ពិន្ទុ ក្នុងឆ្នាំ២០២៣។
ថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំនៃការចុះសិក្សា និងវាយតម្លៃលើការប្រើប្រាស់ FMIS របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ។
នាថ្ងៃអង្គារ ៩ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យមើលលើសេចក្ដីព្រាងបទបង្ហាញស្ដីពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៤ (CAP4) ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំ ដោយ ឯកឧត្ដម ប៊ូ វង្សសុខា អគ្គលេខាធិការរងនៃ អ.គ.ហ. និង មានការចូលរួមពីមន្រ្តីគ្រប់ផ្នែក នៃ អ.គ.ហ.។
នៅព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា គ.ស.២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី “កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង” ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃន.ធ.ក. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម និយ័តករ និងអង្គភាពក្រោមឱវាទរបស់អ.ស.ហ. ។
នៅរសៀលថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា គ.ស.២០២៤ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនៃផលិតផលធានារ៉ាប់រង “AIA 100 ការពារ” របស់ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ។
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) មានកិត្តិយសសូមផ្សព្វផ្សាយនូវរបាយការណ៍សមិទ្ធផលការងារ ឆ្នាំ២០២១-២០២៣ របស់និយ័តករបរធនបាលកិច្ច។
នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា គ.ស.២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) សហការជាមួយវិទ្យាស្ថានខេមអេដ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ស្តីពីការប្រកួតប្រជែង” ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងលោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន ខេមអេដ ដោយមានការចូលរួមពីលោក-លោកស្រីជាតំណាងគ្រឹះស្ថានធានារ៉ាប់រងទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេដ្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងលេីគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥ របស់អង្គភាពថវិកា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពថវិកាទៅតាមតារាងកាលវិភាគកិច្ចប្រជុំ និងក្រុមការងារថវិកាកម្រិតបច្ចេកទេស។ កិច្ចប្រជុំនេះធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលបំណងរៀបចំវេចខ្ចប់តួលេខថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ៨:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពបេីកវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការងារបណ្ណសារដល់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជេីញចូលរួមពី លោក លោកស្រី អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន លោក លោកស្រីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្ដុះបណ្ដាលនេះធ្វេីឡេីងក្នុងគោលបំណងពង្រឹង អភិវឌ្ឍបន្ថែមនូវការយល់ដឹង សមត្ថភាពអនុវត្តការងារបណ្ណសារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
នាថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤, នៅទីស្តីការអគ្គិសនីកម្ពុជា, លោក ហង្ស វុទ្ធិកា, អគ្គនាយករង នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃ អ.រ.ជ., អមដោយសហការី បានចូលរួមកិច្ចប្រជុំ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ប្រាំង ជលសា, ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគិ្គសនីកម្ពុជា ដើម្បីពិភាក្សាអំពីគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជនសក្តានុពល និងកាលានុវត្តភាពទីផ្សារកាបូន ព្រមទាំងមានការចូលរួមតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ ដំណាក់កាលទី៤ ត្រីមាសទី១។នាព្រឹក ថ្ងៃពុធ ១៤រោច ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ០៩:០០ នាទី,លោក អ៊ុច
សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ អមដោយលោកអនុប្រធានមន្ទីរ
និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដើម្បីពិភាក្សាអំពី
“ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី ៤
ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤” តាមរយៈប្រព័ន្ធវីដេអូ ដឹកនាំដោយ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(គ.ហ.ស.) បានដឹកនាំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី
ជាថ្នាក់ដឹកនាំ និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ននានា។
កិច្ចប្រជុំនេះបានពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖
១.
ការពិនិត្យលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី៤ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤
២. ផ្សេងៗ។
នាថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២:០០ នាទីរសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, តំណាងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កហសវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំ ជាមួយសហភាពអឺរ៉ុប ពិភាក្សាលើលទ្ធផលនៃការអនុវត្តសូចនាករសមិទ្ធកម្មឆ្នាំ២០២៣ ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និងការត្រៀមរៀបចំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំរវាងរដ្ឋាភិបាលកម្ពុជា និងសហភាអឺរ៉ុបស្ដីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលនឹងប្រព័ន្ធទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការចូលរួមដោយបណ្ដាអង្គភាពទទួលបន្ទុកសូចនាករសមិទ្ធកម្ម EU រួមមាន អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណ:, អគ្គនាយកដ្ឋានគោលនយោបាយ, ក្រុមការងារគ្រប់គ្រងគម្រោង FMIS ព្រមទាំងតំណាងក្រុមការងារកែទម្រង់តាមក្រសួង ស្ថាប័នរួមមានក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានជាតិស្ថិតិ។
ក្រចេះ ,ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក ប៉ូ ឬទ្ធី អនុប្រធាននាយកដ្ឋានថវិកា នៃកសហវ និង លោក នុន គឹមសាន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ជូន លោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត សរុបប្រមាណ ៥០នាក់។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណងផ្តល់ជាមគ្គុទ្ទេសបច្ចេកទេសគន្លឹះៗ និងការណែនាំពាក់ព័ន្ធ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា (៣ឆ្នាំរំកិល) ឆ្នាំ២០២៥-២០២៧ និងលើកគម្រោងថវិកាឆ្នាំ២០២៥ របស់មន្ទីរជំនាញថ្នាក់មូលដ្ឋាននៃក្រសួង-ស្ថាប័ន។
ព្រឹកថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ អមដោយលោកអនុប្រធានមន្ទីរទទួលបន្ទុកទាំងពីររូប បានដឹកនាំលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធចូលរួមសិក្ខាសាលាផ្សព្វផ្សាយការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណងឱ្យអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាចអនុវត្តបានទូលំទូលាយ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ។ គោលការណ៍ណែនាំរួមនេះ គឺជា ឯកសាររស់ ដែលរាជរដ្ឋាភិបាលនឹងត្រូវធ្វើបច្ចុប្បន្នកម្មស្របតាមវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតាមតម្រូវការជាក់ស្តែង ដោយផ្អែកលើការធ្វើវិសោធនកម្មច្បាប់ ឬការអនុម័តច្បាប់ថ្មីៗ ដែលតម្រូវឱ្យមានការកែសម្រួលបន្ថែមជាចាំបាច់។
នាព្រឹកថ្ងៃចន្ទ ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រាំបីនិងសាមសិបនាទីព្រឹក លោក សៀក សុភ័ក អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣) របស់មន្ទីរ អង្គភាពជំនាញថ្នាក់មូលដ្ឋាន នៃក្រសួង ស្ថាប័ន ក្នុងខេត្តក្រចេះ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន លោក លោកស្រី តំណាងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណ ៥៥រូប។ កិច្ចប្រជុំនេះ មានគោលបំណងធានានូវការកត់ត្រា ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងជំរុញការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់រដ្ឋ ដែលស្ថិតនៅក្រោមការកាន់កាប់របស់អង្គភាពប្រើប្រាស់ ក្នុងខេត្តក្រចេះ ។
ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយលោក លោកស្រី អនុប្រធានមន្ទីរ អនុប្រធានសាខាគយនិងរដ្ឋាករខេត្ត អនុប្រធានរតនាគារខេត្ត អនុប្រធានសាខាពន្ធដារខេត្ត និងលោក លោកស្រី ជាមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខជាមួយនិវត្តជន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពិធីសំណេះសំណាលនេះ បានស្តែងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខអតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការចូលនិវត្តន៍ ដែលលោកបានបន្សល់ទុកនូវសា្នដៃដ៏ធំធេងមិនអាចបំភ្លេចបាន ក្នុងការរួមចំណែកក្នុងការស្តារ និងកសាងប្រទេសជាតិ។
នៅរសៀលថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤, លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ.។ ពិធីចុះហត្ថលេខានេះ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេស នៃមន្ទីរ សហវ. រាជធានី-ខេត្ត ទាំង ២៥។ ក្នុងនោះ អង្គប្រជុំក៏បានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក និងសកម្មភាពគន្លឹះដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៤ ដោយបន្តផ្ដោតលើអាទិភាពចំនួន ៤ គឺ (១)ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, (២)ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, (៣)ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, និង(៤)ការលើកកម្ពស់តម្លាភាពថវិកា និងការអភិវឌ្ឍនសេដ្ឋកិច្ចមូលដ្ឋាន។ ឆ្លៀតក្នុងឱកាសនេះ តាមរយៈមន្ទីរ សហវ. រាជធានី-ខេត្ត ក៏មានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រជូនរដ្ឋបាលឃុំ-សង្កាត់ ជួយសម្រួលបន្ថែមទៀតដល់ការប្រើប្រាស់ប្រព័ន្ធ SARMIS ដើម្បីពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។
នាព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នំាថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ , លោក ប៉ូ ឬទ្ធី អនុប្រធាននាយដ្ឋាន ប្រតិភូអគ្គនាយកដ្ឋានថវិកា នៃកសហវ , លោកស្រី ឈឹម សុធារី អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងសហការី នៃការិយាល័យថវិកាមន្ទីរជំនាញ បានរៀបចំ និងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ.ស.រ.អថ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ជូនមន្ទីរ អង្គភាពជំនាញថ្នាក់មូលដ្ឋាននៃក្រសួង ស្ថាប័ន ពាក់ព័ន្ធក្នុងខេត្តក្រចេះ។ គួរបញ្ជាក់ផងដែរថាច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានគោលដៅគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់ជាក់ស្តែងនានា ដែលត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាជាអតិបរិមា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ៕
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ.ស.រ.អហក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំ និងប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរមុខងារសាធារណៈ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក ទាំង៧។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីឱ្យការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានដំណើរការប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសម្រេចបានតាមគោលដៅ។
ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរ អមដោយលោកស្រី ឈឹម សុធារី អនុប្រធានមន្ទីរ លោក លោកស្រី នៃក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមន្ទីរសហវ ខេត្តក្រចេះ ចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីរបាយការណ៍តាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដឹកនាំ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាង អង្គភាពក្រោមឱវាទកសហវ. រួមទាំងមន្ទីរសហវ. រាជធានី ខេត្ត។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិជ្ជាជីវៈលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាម FMIS” ជូនរដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤ ដែលដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពីរដ្ឋបាលក្រុង ស្រុក និង ខណ្ឌចំនួន ៤៤ នាព្រឹកថ្ងៃ ចន្ទ ១២រោច ខែ មិគសិរ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីចុះហត្ថលេខាលើ "ពិធីសារទី២" ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសិង្ហបុរី ស្តីពី " ការជៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធលើប្រាក់ចំណូល (Double Taxation Agreement-DTA)។
"ពិធីសារទី២"នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលសិង្ហបុរី។
គោលបំណងនៃការរៀបចំឱ្យមាន "ពិធីសារទី២" នេះ គឺដើម្បីធ្វើវិសោធនកម្មទៅលើកិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី ឱ្យមានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិ ដែលត្រូវបានវិវត្តចុងក្រោយ ជាពិសេសនៅក្រោមក្របខ័ណ្ឌបរិយាប័ន្នរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់ប្រឈមនឹងការបន្ថយមូលដ្ឋានគិតពន្ធ និងការបង្វែប្រាក់ចំណេញ (Base Erosion and Profit Shifting-BEPS)។
គួរបញ្ជាក់ផងដែរថា "កិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី" ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ហើយបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និងឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ កសហវ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. និងមានការសហការសម្រួបសម្រួលពីធនាគារពិភពលោក, សហភាពអឺរ៉ុប និងជំនួយអូស្ត្រាលី បានរៀបចំសិក្ខាសាលាស្តីពីអភិបាលកិច្ច និងការគ្រប់គ្រងសហគ្រាសសាធារណៈនៅប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃនៅខេត្តសៀមរាប។ គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺគាំទ្ររដ្ឋាភិបាលក្នុងការកែលម្អនិងគ្រប់គ្រងសហគ្រាសសាធារណៈ (SOEs) កម្ពុជា ដែលនាំមកនូវការពិភាក្សាអំពីបទពិសោធន៍អន្តរជាតិនិងការអនុវត្តល្អលើការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ និងយុទ្ធសាស្ត្រអភិបាលកិច្ចល្អប្រកបដោយប្រសិទ្ធភាពសម្រាប់អង្គភាពសាធារណៈ (PEs) ក៏ដូចជាបញ្ហាប្រឈមទូទៅក្នុងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពហិរញ្ញវត្ថុរបស់ SOEs នៅក្នុងប្រទេសកម្ពុជា។ ចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះ ត្រូវបានគេរំពឹងថានឹងក្រើនរំលឹកពីសកម្មភាពកំណែទម្រង់លើការកែលម្អការគ្រប់គ្រង និងអភិបាលកិច្ចរបស់ SOEs នៅក្នុងដំណាក់កាលកំណែទម្រង់បច្ចុប្បន្ននៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកា ស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៤០ លានដុល្លារអាម៉េរិក,នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
នាព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆមាសទី១ ឆ្នាំ២០២៣ ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍, តំណាងអង្គការមិនមែនរាជរដ្ឋាភិបាល និង មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។
នាពេលរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ បានសម្របសម្រួលនិងរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រាក់បេសកកម្មក្នុងនិងក្រៅប្រទេសរបស់ចៅក្រមនិងព្រះរាជអាជ្ញា។ កិច្ចប្រជុំនេះ មានវត្តមានចូលរួមរបស់ឯកឧត្តម ខាន់ វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌, ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម, លោក ជ័យ សម្បត្តិផល្លា តំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងតំណាងក្រសួងយុត្តិធម៌ អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ។
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ
អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង
អភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រួមជាមួយនឹងលោក
អានូដ ដាក (Arnaud Darc) សហប្រធាន “ក្រុម ឃ” (ខាងផ្នែកឯកជន)
បានដឹកនាំកិច្ចប្រជុំ “ក្រុម ឃ” ក្នុងគោលបំណងពិនិត្យ
និងពិភាក្សាលើបញ្ហាប្រឈម និងស្តាប់សំណូមពរ
ក៏ដូចជាដើម្បីដាក់ចេញវិធានការបន្តដោះស្រាយឱ្យបានសមស្របជូនវិស័យឯកជន
វិនិយោគិន និងធុរជននៅក្នុងប្រទេសកម្ពុជា។
នាព្រឹកថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តក្រចេះ , លោក អ៊ុច សុផាន់ណូ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយមន្ត្រីការិយាល័យជំនាញ បានចូមរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆមាសទី១ ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធ Video conference ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។